ក្រុមក្មេងទំនើង WKS (វត្តកំសាន្ត) ក្រុម MT (ប្លុកតូច) ក្រុមTM (ធូបមូស) និង ក្រុម GK

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៥ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញនេះបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសលួច ប្លន់និងបង្កហិង្សាដោយចេតនាចំនួន ២៩នាក់។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំង ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និង ស្រាល សហការជាមួយនគរបាលនៃអធិការដ្ឋានចំនួន៦រួមមានខណ្ឌ៧មករា ,ខណ្ឌពោធិ៍សែនជ័យ ,ខណ្ឌកំបូល,ខណ្ឌច្បារអំពៅ, ខណ្ឌសែនសុខ,និងខណ្ឌដូនពេញ ធ្វើការស្រាវជ្រាវ នៅក្នុងរយៈពេល៣ថ្ងៃ បង្ក្រាបជនសង្ស័យបានចំនួន២៩នាក់ 10 ករណី នឹងចាប់យកវត្ថុតាង ពាក់ព័ន្ធប្រព្រឹត្តបទល្មើសមួយចំនួន។